រថយន្តទំនើបមួយគ្រឿង បុកម៉ូតូ សណ្តោងរ៉ឺម៉កពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៨បណ្តាលឲ្យមនុស្សស្លាប់២នាក់ភ្លាមៗ នៅស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ ÷ កាលពីវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ថ្ងៃទី២៩កញ្ញាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចររាចរណ៍ បង្ករឡើងដោយរថយន្តលោកធំខេត្តមណ្ឌលគិរី បុកមនុស្សស្លាប់២នាក់នៅលើកំណាត់ផ្លូវជាតិលេខ៨ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា កាលវេលាខាង លើឡានសេរីទំនើបពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេស្គាល់ថា ជារថយន្តលោកអភិបាលខេត្តមណ្ឌលគិរីបានបុករីម៉ក ម៉ូតូ ពេញទំហឹងនៅកំណាត់ផ្លូវជាតិលេខ៨ ស្រុកពញាក្រែក។ បណ្តាលអោយពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម។ ជនរងគ្រោះមានឈ្មោះឯម អូន អាយុ២៦ រស់នៅភូមិស្ទឹងតូចឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មំ និងឈ្មោះផន ភីន អាយុ១៦ រស់ នៅភូមិឃុំជាមួយគ្នា។
ក្រោយកើតហេតុជន រងគ្រោះត្រូវបានគ្រួសារសពដឹកយកធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក សមត្ថកិច្ចចរាចរណ៍យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក៕