សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីនៃប្រទេសគុយបា

នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២នេះ បន្ទាប់ពីមានជំនួបទ្វេភាគី រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន០២ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលឯកសារ ចំនួន០២នោះ រួមមានៈ

១- កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ ឆ្នាំ ២០២២ ដល់ ២០២៧។

២- កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្តនៃសាធារណរដ្ឋ គុយបា៕

ព័ត៌មានដែលជាប់ទាក់ទង