ចាប់កោរសក់យុវជនទំនើង៨នាក់ ក្រោយប្រើដាវ និងកាំបិតប៉័ងតោ ព្រួតគ្នាកាប់យុវជនម្នាក់ រួចបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ ក្រុមយុវជនទំនើងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងចាប់កោរសក់ហើយ រួចបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីប្រើហិ.ង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិ.តប៉័.ងតោ និងដំបងត្រួតគ្នាកា.ប់ និងវា.យទៅលើយុវជនម្នាក់ បណ្តាលអោយរងរបួសធ្ងន់។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចអោយដឹងថា៖
១-ឈ្មោះ អាន ស័រលីញ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក,
២-ឈ្មោះ ឌី បូរ៉ា អាយុ១៨ឆ្នាំ មុខរបរលក់ដូរ,
៣- ឈ្មើ ឌីណា បញ្ញារិទ្ធ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសាមគ្គី, ៤-ឈ្មោះ លឹម ឈាង លី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជម្ពូវ័ន,
៥-ឈ្មោះ ហេង ជាដាវីត អាយុ១៨ឆ្នាំ មុខរបរលក់ដូរ,
៦-ឈ្មោះ ឌីណា ហ្គាណាន់ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសាមគ្គី,
៧-ឈ្មោះ ងឿ សេម អាយុ១៨ឆ្នាំ មុខរបរលក់ដូរ
៨-ឈ្មោះ ហួត សំណាង អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យអូរបែកក្អម។
ចំណែកជនរងគ្រោះវិញមានឈ្មោះ អឿន សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅផ្ទះជួលផ្លូវរថភ្លើង ស្ថិតក្នុងភូមិទី១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរងរបួសធ្ងន់ត្រូវចំដៃ និងរយះក្បាល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ព្រះកុសុៈមៈ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យត្រូវបានកម្លាំងរបស់លោកស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់រំលងអធ្រាត្រ និងរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីក្រុមជនសង្ស័យដែលមានបក្សពួកចំនួន១៣នាក់ បានប្រើហិ.ង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ដោយយកដាវកែច្នៃ កាំបិ.តប៉័.ងតោ និងដំបងត្រួតគ្នា កា.ប់ និងវា.យទៅលើយុវជនម្នាក់ បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចមុខអគារអ៊ីដេនហ្គាដេន តាមផ្លូវលេខ R6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកនាយការិយាល័យបានអោយដឹងថា នៅវេលារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលជនរងគ្រោះ រួមទាំងមិត្តភក្កិចំនួន៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងតាមដងផ្លូវ ស្រាប់តែជនសង្ស័យដែលមានគ្នាចំនួន១៣នាក់ជិះម៉ូតូចំនួន៥គ្រឿង បានមកដល់ និងនាំគ្នា ដេញកា.ប់ និងវា.យទៅលើជនរងគ្រោះតែម្តង។ ខណៈពេលនោះ ជនរងគ្រោះឈ្មោះ អឿន សៀងហៃ បានជិះម៉ូតូគេចខ្លួន ហើយបានដួលម៉ូតូ ក៏ត្រូវក្រុមជនដៃដល់ឈ្មោះ លឹម ឈាងលី កាន់ដាវកែច្នៃចុះពីលើម៉ូតូរត់ទៅកា.ប់ជនរងគ្រោះត្រូវចំដៃ,ហើយជនសង្ស័យឈ្មោះ ដោកចំរ៉ុង (គេចខ្លួន) បានកា.ប់ជនរងគ្រោះត្រូវចំក្បាល ចំណែកជនសង្ស័យឈ្មោះឌីណា បញ្ញារិទ្ធ កាន់កាំបិ.តប៉័.ងតោ និងបក្សពួកមួយចំនួនបាននាំគ្នាដេញកា.ប់ និងវា.យទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់តែម្តង។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីប្រើហិ.ង្សារួច ជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់ ហើយស្ត្រីជាម្តាយរបស់យុវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង បន្ទាប់កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អាន ស័រលីញ នៅចំណុចផ្ទះសំណាក់ «ឌីឌី» ស្ថិតក្នុងសង្កាត់បឹងកកទី២ កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ និងឃាត់ខ្លួនឈ្មោះ ឌី បូរ៉ា បានម្នាក់ទៀតនៅសង្កាត់ទួលសង្កែទី២។
ប្រភពដដែលបន្តទៀតថា លុះនៅវេលារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក៏ឈានទៅឃាត់ខ្លួនបាន៦នាក់ទៀត នៅចំណុចហាងកាហ្វដើមត្នោត ស្ថិតក្នុងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលសរុបទាំងអស់បានចំនួន៨នាក់ ក្នុងចំណោមបក្សពួក១៣នាក់។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ក៏បានដកហូតបានដាវកែច្នៃចំនួន១, កាំបិ.តប៉័.ងតោចំនួន២ និងដំបងគ្រលាស់ចំនួន១ ហើយក៏បានធ្វើការង្ហាញមុខជនសង្ស័យនៅពេលនេះ មុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕