នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

 ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាន អនុប្រធានភូមិទាំង១០ នៃឃុំរមេញ និងពិនិត្យពិភាក្សាដំណើរការចុះឈ្មោះបោះឆ្នោះឆ្នាំ២០២៣ ព្រមទាំងប្រគល់ថវិកាចំនួន២លានរៀល ជូនដល់ភ្នាក់ងារសង្កេតការ តាមដានការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតចំនួន៥០ថ្ងៃ ដែរប្រព្រឹត្តទៅនៅឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភចែកជូនដល់សមាជិក សមាជិកា រួមមាន៖
– ក្រុមការងារស្រុកកោះអណ្តែត ៨នាក់ ៣២ម៉ឺនរៀល។
– រដ្ឋបាលឃុំរមេញ ៤០ម៉ឺនរៀល
– ក្រុមប្រឹក្សាឃុំ ១៨នាក់ ៥៤ម៉ឺនរៀល
– ប្រធានភូមិ, អនុប្រធានភូមិទាំង២៥នាក់ ទទួលបាន ៧៥ម៉ឺនរៀល
– មន្រ្តីនគរបាល ៤នាក់ ២០ម៉ឺនរៀល
– ភ្នាក់ងារសង្កេតការណ៍ តាមដានពិនិត្យបញ្ជីឈ្មោះ ៤នាក់ ១៣ម៉ឺនរៀល។
ថវិកាសរុបចំនួន ៤លាន និង៣៤ម៉ឺនរៀល។

ព័ត៌មានដែលជាប់ទាក់ទង