តើជាវេទមន្ត ឬក៏ឥទ្ធពលដុល្លារ ដែលអាចធ្វើអោយគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍នៅស្រុកឆែប អាចគេចពីក្រសែភ្នែកលោកង៉ែត សុភីមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះបាន?

ខេត្តព្រះវិហារ៖គិតមកដល់ពេលនេះគឺរយះពេលបួនថ្ងៃហើដែលអង្គភាពសារព៌ត៍របស់របស់យើងបានរាយការណ៍អំពីបទល្មើសការឈូសឆាយដីព្រៃខុសច្បាប់របស់ម្ចាស់គ្រឿងចក្រដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ឈ្មោះពេទ្យ បានយកគ្រឿងរបស់ខ្លួនធ្វើការឈូសឆាយដីព្រៃជាច្រើនហិចតានៅជាដីសហគមន៍ព្រះឥន្ទផ្កាយរះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋដែលស្រឡាញ់ សម្បត្តិធនធានធម្មជាតិព្រៃឈើ និងដីព្រៃសហគន៍ មកកាន់អង្គភាពសារព័ត៌មានរបស់យើង ក្រុមការងារក៏បានចុះទៅដល់ទីតាំង និងផ្តិតយករូបភាព ចុចGPS បានធ្វើការរាយការណ៍ លោក ង៉ែត សុភី ដែលមានតួនាទីជាមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំតំបន់នោះ ដើម្បីឲ្យលោកធ្វើការចុះបង្រ្កាប ប៉ុន្តែលោកនិយាយថាព៌ត៍មានដែលខាងអង្គភាពសារព៌ត៍មានបានផ្តល់អោយមិនគ្រប់គ្រាន់។

មហាជនជាច្រើន ដែលរស់នៅក្នុងតំបន់មានការងើយឆ្ងល់ជាខ្លាំងថា តើម្ចាស់គ្រឿងចក្រខាងលើមានវេទមន្តអ្វី ទើបអាចបិទបាំងភ្នែកមន្រ្តីរដ្ឋបាលព្រៃឈើតំបន់នោះបាន ឬក៏ឥទ្ធិពលលុយដុល្លារ ទើបអាចបិតបាំងភ្នែកលោក ង៉ែត សុភី មើលមិនឃើញពីសកម្មភាពខុសច្បាប់របស់គ្រឿងចក្ររវស់បុគ្គលឈ្មោះពេទ្យនោះបាន បើនិយាយជារួមអាចនិយាយបានថា គឺជាការត្រូវរៅគ្នាជាប្រព័ន្ធ។

ករណីនេះដែរ អង្គភាពសារព័ត៌មានរបស់យើងមិនអាចសុំការបំភ្លឺពីលោកង៉ែត សុភីមន្ត្រីរដ្ឋបាលព្រៃឈើតំបន់នោះបន្ថែមទៀតបានទេដោយទូរស័ព្ទទៅលោក មិនមានអ្នកទទួល ហើយការផ្ញើសារតាមប្រព័ន្ធ Telegram ចូលមើលហើយតែមិនឆ្លើយតប កន្លងមកលោកង៉ែត សុភីមន្រ្ដីរដ្ឋបាលព្រៃឈើ ប្រជាពលរដ្ឋនៅតំបន់នោះមានការងើយឆ្ងល់ជាខ្លាំងថា មូលហេតុអ្វីបានជាបទល្មើសកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិព្រៃឈើ និងទន្រ្ទានយកដីធ្វើជាកម្មសិទ្ធមិនមានការបង្រ្កាប បែបមកស្ទាក់ឡានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឆែកឆេរទៅវិញ  សម្រាប់ការងារដែលចុះស្ទាក់រថយន្តប្រជាពលរដ្ឋតាមផ្លូវសាធារណៈតំបន់នោះ គឺជាតួនាទីរបស់ទាហានព្រំដែន គឺឃ្លំមើលបទល្មើសដឹកជញ្ជូនទំនិញក៏ដូចជាការជួញដូរមនុស្សខុសច្បាប់ (ជនអន្តោរប្រវេសចិនខុសច្បាប់) ចុះហេតុហេតុអ្វីបានជាលោកង៉ែត សុភី ធ្វើខុសតួនាទីបែបនេះ ឬក៏លោកង៉ែត សុភី រកសុីមុខរបរផ្សេង ខុសពីតួនាទី?

ជាចុងក្រោយមហាជនជាច្រើនដែលរស់នៅតំបន់នោះ សុំសំណូមពរទៅដល់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នឹងជំនាញពាក់ព័ន្ធ មេត្តាពិនិត្យមើលជំុវិញរឿងនេះផង ដើម្បីស្រាវជ្រាវវែកមុខរកបុគ្គលដែលមានចេតនាបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិមកផ្តន្ទាទោសចំពោះមុខច្បាប់និងម្យ៉ាងទៀតកុំឲ្យបុគ្គលផ្សេងទៀតយកគំរូរតាម។

ចំពោះការផ្សព្វផ្សាយព័ត៌មាននេះ ក្នុងនាមជាអ្នកព័ត៌មាន គឺផ្សព្វផ្សាយតែការពិត ដោយមិនមានចេតនាណាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នណានោះឡើយ ហើយភ្នាក់ងាររបស់យើងខ្ញុំនឹង រងចាំការបំភ្លឺពីអ្នកពាក់ព័ន្ធគ្រប់ពេលវេលា៕

ព័ត៌មានដែលជាប់ទាក់ទង