ខ្មាន់កាំភ្លើងដែលធ្លាប់បាញ់សម្លាប់សង្សារបស់ខ្លួនស្លាប់នៅខេត្តកំពង់ឆ្នាំង បានមកផឹកស៊ី បាញ់ផ្អើលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យមាន
ការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ បានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ ទាក់ ឌី ដែលជាខ្មាន់កាំភ្លើងបា.ញ់បោះ.ដោយសេរី។
យោងតាមការបង្ហើបខ្សឹបប្រាប់ពីប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ និងស្គាល់ខ្មាន់កាំ.ភ្លើងដែលបា.ញ់បោះ.ដោយសេរីបានប្រាប់ឲ្យដឹងថា ឈ្មោះ ទាក់ ឌី និងគូកន ដែលគេស្គាល់ថា ជាអ្នកលក់អចលនះទ្រព្យ ធ្លាប់បា.ញ់ស.ម្លាប់សង្សារបស់ខ្លួនស្លា.ប់នៅខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុននោះ ហើយបានចូលខ្លួនឲ្យអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី មិនទាន់បានប៉ុន្មានឆ្នាំផង ស្រាប់តែលេចមុខខ្មាន់កាំភ្លើងដ៏មានអំណាចខាងលើ មករករឿងអ្នកជិតខាង ហើយបង្កការភិតភ័យដោយបា.ញ់បោះដោយសេរី ហើយប្រជាពលរដ្ឋបានរាយការណ៍ និងបានប្តឹងសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យជាញឹកញាប់ផងដែរ តែសមត្ថកិច្ចគ្មានចំណាត់ការដោយរុញដាក់គ្នាទៅវិញទៅមក លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែលេចមុខបុរសជើងខ្លាំងខាងលើ និងគូកន ឈ្មោះភ័ណ្ឌម្នាក់ទៀត មកផឹកស៊ី នៅចំណុចខាងលើ ខណ:ពេលស្រវឹងស្រឿងៗ ស្រាប់តែរករឿងបា.ញ់មេភូមិ និងប្រជាពលរដ្ឋ រួចបានដកកាំភ្លើង២ដើម បា.ញ់រះផ្អើលអ្នកភូមិ រត់ចែកជើងគ្នាព្រាត ហើយក៏បាននាំគ្នាជិះរថយន្តបំបុកបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យរងរបួស រួចជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ រួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ៣ កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះទៅគម្រប់កិច្ច ធ្វើការសាកសួរប្រជាពលរដ្ឋ ដើម្បីកុំឲ្យថ្នាក់លើស្តីបន្ទោស៕