លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មាន ដើម្បីសន្តិភា: សូមថ្នាក់ដឹកនាំ ជួយពន្លឿននីតិវិធី ករណីលាងលុយខ្មៅ និងចោទថាជនក្បត់ជាតិ ពីសំណាក់ឈ្មោះ ប៉ូ ចាន់នី ជាសមត្ថកិច្ចក្លែងក្លាយលើកយកមកបរិហារជាសាធារណៈផង(វគ្គ 2)
សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយពន្លឿននីតិវិធីច្បាប់ក្នុងករណីឈ្មោះ ប៉ូ ចាន់នី (ហៅស្អែកស្លាប់) មានតួនាទីជាសមត្ថកិច្ចក្លែងក្លាយ មុខរបរមិនពិតប្រាកដ បានសរសេរខ្លឹមសារ និងឡាយវីដេអូ ចោតប្រកាន់ថាខ្ញុំបាទ មីន ចាន់ធី ជាជនក្បត់ជាតិ ជាកូនចៅរបស់ សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់ និងចោតប្រកាន់ធ្ងន់ៗ ថាខ្ញុំបាទបានញុះញុងឱ្យលោក កែវ ពិសិដ្ឋ ចូលរួមវិនិយោគលាងលុយខ្មៅ ជាមួយឈ្មោះ សួន ចំរើន។
ក្នុងកាលលើកឡើងចោតប្រកាន់នេះ ខ្ញុំបាទបានធ្វើការដាក់បណ្តឹងទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយបានប្តឹងឈ្មោះ ប៉ូ ចាន់នី (ហៅស្អែកស្លាប់) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ដូចបានរៀបរាប់ក្នុងករណីខាងលើនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយចាត់វិធានការបើកការស៊ើបអង្កេតចំពោះ ឈ្មោះ ប៉ូ ចាន់នី (ហៅស្អែកស្លាប់) ដែលជាសមត្ថកិច្ចក្លែងក្លាយ និងមានមុខរបរមិនពិតប្រាកដ ដែលបាននិយាយបរិហារជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញរឿងលាងលុយខ្មៅ នាំឱ្យប៉ះពាល់ទៅដល់សន្តិសុខជាតិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រមុខថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខ្ញុំបាទ មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី និងជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមសម្តេចឯកឧត្តម មេត្តាជួយរកយុត្តិធម៌ជូនខ្ញុំបាទផង និងសូមសម្តេចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្ត៕ សូមអរគុណ!