“ នុះវីវរហើយ.!! បុរសជាប្ដីប្រពន្ធប្រុសស្អាតស្រីស្អាតពីរនាក់បានមកបង្ករជម្លោះដោយមិនដឹងមូលហេតុ វ៉ៃឡាននិងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៍ទៃត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនហើយ “
ភ្នំពេញ៖ កាលពីវេលាម៉ោង 3៖00 សៀលត្រូវនឹងថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ 2022 មានបុរសជាប្ដីប្រពន្ធពីនាក់ ប្រុសស្អាតស្រីស្អាត ប្រពន្ធ ឈ្មោះ ហុង សុគន្ធា ហៅ មុី មុី ប្តីឈ្មោះ មុំ គីមស្រ៊ុន បានមកបង្ករជម្លោះដោយមិនដឹងមូលហេតុ វ៉ៃឡាននិងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៍ទៃ និងជេប្រមាថជនរងគ្រោះថាគេជំពាក់លុយ500 ដុល្លារ ដោយម្ចាស់ខ្លួនមិនដឹងអីសោះ ។
ជនរងគ្រោះបានបញ្ជាក់បន្ថែមទៀតថា ដោយខឹងនិងជនរងគ្រោះមិនឲ្យលុយខ្ចីទើបបែកគំនិតទៅវាយទ្រព្យសម្បត្តិរបស់របរនិងបំភ្លេចបំផ្លាញរបស់គាត់ ទីតាំងកើតហេតុនេះ ស្ថិតនៅភូមិវាស្បូវសង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ពីជនរងគ្រោះថា ប្ដីប្រពន្ធពីរនាក់នេះ មកពីមូលហេតុខឹងជនរងគ្រោះមិនឲ្យខ្ចីលុយ1 ម៉ឺនដុល្លារ ទើបមកបង្កររឿងយកដុំថ្មជាច្រើន មកវ៉ៃឡានចំនួន2 គ្រឿងក្នុងនោះមានរថយន្តពណ៌ទឹកប្រាក់សេរី 2005 មួយគ្រឿងរងការខូចខាតទ្វារ អស់ចំនួនពីរ និងឡានស៊េរីទំនើបម៉ាកឡង់គ្រីស័រ ឆ្នាំ2021 ទើបនឹងទិញមិនទាន់ពាក់ស្លាកលេខនៅឡើយ។
បើតាមការបញ្ជាក់បន្ថែមពីជនរងគ្រោះថាពីរនាក់ប្ដីប្រពន្ធមួយគូរនេះសង្ស័យប្រើប្រាស់នៅសារធាតុញៀន ហើយមិនដឹងមកពីណាឲ្យច្បាស់លាស់នោះទេ ស្រាប់តែឡូឡាជេដាក់បណ្ដាស់សារគាត់ហើយថែមទាំងថាគាត់ជំពាក់លុយខ្លួនទៅវិញ ។
ក្រោយពីបានបង្ករហេតុយកដុំថ្មមកវាយកម្ទេចឡានទាំងពីរគ្រឿងនេះខូចស្ទើរទាំងស្រុងរួចមក កំលាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍វាលស្បូវ និងកំលាំងអធិកាដ្ឋានខណ្ឌច្បារអំពៅ ក៏បានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។ដើម្បីនាំខ្លួនធ្វើការសាកសួរ និងឃាត់ខ្លួនជនដៃដល់ទាំងពីអ្នកប្ដីប្រពន្ធ បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មាន យើងខ្ញុំរងចាំការបកស្រាយពីភាគីពាក់ព័ន្ធ រាងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន