ករណីចោទប្រកាន់ លាបពណ៌ រឿងក្បត់ជាតិ រឿងលាងលុយខ្មៅ ពេលនេះ ចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ

ភ្នំពេញ៖ ខ្ញុំបាទឈ្មោះ មីន ចាន់ធី តួនាទីជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងសារព័ត៌មាន អាស៊ានដេលី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងបុគ្គលពីររូបទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ហើយពាក្យបណ្តឹងនោះក៏បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ។

សូមជម្រាបថា៖ ក្នុងមួយរយៈដែលថ្នាក់ដឹកនាំកំពូលៗកំពុងតែមមាញឹកក្នុងការប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជាជាម្ចាស់ផ្ទះ ស្រាប់តែមានបុគ្គលឈ្មោះ ប៉ូ ចាន់នី (ហៅស្អែកស្លាប់) មុខរបរមិនពិតប្រាកដ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Bong Pov បានសរសេរនិងឡាយវីដេអូ ជេរប្រមាថចោទប្រកាន់ លាបពណ៌ ថាខ្ញុំបាទ មីន ចាន់នី បានញុះញង់បញ្ចុះបញ្ចូលលួចលោមលោក កែវ ពិសិដ្ឋ ឱ្យទៅដាក់លុយវិនិយោគជាមួយឈ្មោះ សួន ចំរើន ដើម្បីលាងលុយខ្មៅ ថែមទាំងចោទប្រកាន់ថារូបខ្ញុំបាទ មីន ចានីធី ជាជនក្បត់ជាតិ ជាកូនចៅទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់។

ចំពោះការជេរប្រមាថចោទប្រកាន់ លាបពណ៌ យ៉ាងឃោរឃៅ ពីសំណាក់បុគ្គលឈ្មោះ ប៉ូ ចាន់នី ហៅស្អែកស្លាប់ ថារូបខ្ញុំបាទជាជនក្បត់ជាតិ ជាកូនចៅរបស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកលើរូបខ្ញុំបាទ មីន ចាន់ធី ដែលរូបខ្ញុំបាទពិតជាមិនអាចទទួលយកបានទេ ជាពិសេសករណីរឿងលាងលុយខ្មៅ ដែលជាបទល្មើសឧក្រិដ្ឋឆ្លងដែន ដែលធ្វើឱ្យប៉ះពាល់ទៅដល់មុខប្រទេសជាតិយ៉ាងខ្លាំង ដែលមិនអាចលើកលែងទោសឱ្យបាន។

ក្នុងទំព័រហ្វេសប៊ុកឈ្មោះ Bong Pov ប្រើប្រាស់ដោយឈ្មោះ ប៉ូ ចាន់នី ហៅស្អែកស្លាប់ បានបញ្ជាក់ថាប្រភពព័ត៌មានរឿងលាងលុយខ្មៅ គឺបានមកពីឈ្មោះ កែវ ពិសិដ្ឋ មុខរបរបើកមន្ទីរពេទ្យគ្មានច្បាប់ ជាអ្នកផ្តល់ឱ្យ និងជាអ្នកប្រាប់ឱ្យផ្សាយ។

ខ្ញុំបាទ មីន ចាន់នី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងសារព័ត៌មាន អាស៊ានដេលី សូមសំណូមពរដល់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម តាំងស៊ុនឡាយ សូមឯកឧត្តមមេត្តាជួយរកភាពយុត្តិធម៌ជូនខ្ញុំបាទផង ! សូមឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងពីររូបខាងលើដែលបានរួមគំនិតគ្នា ចោទប្រកាន់លាបពណ៌ ថាខ្ញុំបាទជាជនក្បត់ជាតិ ជាកូនចៅទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់៕

ព័ត៌មានដែលជាប់ទាក់ទង