ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ្ញ ស្រុកកោះអណ្តែត ខេត្តតាកែវ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុប ដកបទពិសោធន៍ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបដកបទពិសោធន៍ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ឯកឧត្តម សុខ ប្រសិទ្ធិ បានមានមតិផ្តាំផ្ញើ និងក្រើនរំលឹកដល់សមាជិកទាំងអស់អោយខិតខំប្រឹងប្រែង និងអនុវត្តន៍តាមការណែនាំរបស់គណបក្សប្រជាជនថ្នាក់កណ្តាល ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានជូនគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម បានជួយឧបត្ថម្ភថវិការួមមាន៖
– រដ្ឋបាលស្រុកកោះអណ្ដែត ៤០ម៉ឺនរៀល
– រដ្ឋបាលឃុំរមេញ ២០ម៉ឺនរៀល
– ក្រុមការងារស្រុកកោះអណ្តែត ១៦នាក់ ៤៨ម៉ឺនរៀល
– ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត ១៩នាក់ ៣៨ម៉ឺន – ក្រុមការងារគណបក្សឃុំ ភូមិ ៤៥នាក់ ៩០ម៉ឺនរៀល
– កងកម្លាំងនគរបាល ១០ម៉ឺនរៀល
សរុបថវិកាចំនួន ២,៤៦០,០០០ រៀល ។
សូមអរគុណ!