ទំនប់ ក្រាំងតាឯកត្រូវបានបំផ្លាញដោយសារមានការធ្លាក់ភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ។

យោងតាមប្រភព ដែលអ្នកសារព័ត៌មានយើងទទួលបាននាថ្ងៃទី 14 ខែមករា ឆ្នាំ 2023 នេះបានឱ្យដឹងថាទំនប់ក្រាំងតាឯកត្រូវបានបាក់និងខូចខាតយ៉ាងខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះកាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីបានទទួលដំណឹងនេះភ្លាមអាជ្ញាធរមាន សមត្ថកិច្ចក៏បានចុះត្រួតពិនិត្យមើលភ្លាមៗផងដែរ ក៏ប៉ុន្តែនៅមិនទាន់មានដំណឹងថាត្រូវជួសជុលទំនប់នេះឡើងវិញនៅថ្ងៃណានោះទេ ព្រោះស្ថិតក្នុងការសិក្សាអំពីការចំណាយថៈវិកា ថាត្រូវចំនាយប៉ុន្មានដើម្បី ជួសជុលទំនប់នេះឡើងវិញ

គួរបញ្ជាក់ផងដែរថា ទំនប់ ក្រាំងតាឯងនេះ ស្ថិតក្នុងភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង

បើមានព័ត៌មានថ្មីពាក់ព័ន្ធទៅហ្នឹងបញ្ហា មួយនេះបន្ថែម ក្រុមអ្នកសារព័ត៌មានយើងនិងបន្តការផ្សព្វផ្សាយជូនប្រិយមិត្តជាបន្តបន្ទាប់ទៀត សូមអរគុណ៕

ព័ត៌មានដែលជាប់ទាក់ទង