ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ខាងលើនេះបង្កការ
ភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅមុខស្ពានប្រឡាយ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងប្រភេទ១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2C-8180 បានបើករតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតធ្លា.ក់ចូលប្រឡាយទឹកមុខស្ពានខាងលិចផ្លូវក្រឡា.ប់ផ្ងារជើង ហើយក្នុងរថយន្តនោះ គេឃើញតែមនុស្សម្នាក់បានបើកទ្វាររថយន្តចេញ រួចឡើងជិះម៉ូតូចេញទៅបាត់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេឃើញមានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្រមាណ៥ទៅ៦នាក់បានហៅរថយន្តស្ទូចមកស្ទូចភ្លាមៗដឹកចេញទៅបាត់ នៅពេលស្ទូចរថយន្តនោះឡើង គេឃើញរថយន្តមួយគ្រឿងខាងលើនោះរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងក្រពិតមួយចំហៀងខាងស្តាំ។
អ្នកឃើញហេតុការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ គឺបើកបរក្នុងល្បឿនលឿន មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតធ្លា.ក់ចូលប្រឡាយទឹក សំណាងល្អហើយទឹកប្រឡាយមានជម្រៅត្រឹមភ្លៅ មិនលិចរថយន្ត ហើយអ្នកជិះក្នុងរថយន្តអាចបើកទ្វារថយន្តចេញបាន និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់តែរថយន្តរងការខូចខាតផ្នែកខាងមុខនិងចំហៀងខាងស្តាំ៕