ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភទៅលើកូនសិស្សខ្លួនឯង អាយុ ១៥ ឆ្នាំ បានសម្រេចជាច្រើនដង រួចថតវីដេអូ ដើម្បីទុកគំរាម

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួន នាយករងវិទ្យាល័យមួយនៅ ខេត្តកំពង់ឆ្នាំងម្នាក់ តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ជនរងគ្រោះម្នាក់ ពាក់ព័ន្ធនឹងអំពើ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិ.ង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសន្លប់ រួចចាប់រំ.លោភទៅលើ ជនរងគ្រោះ ត្រូវជាកូនសិស្ស បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្តនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ។

បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះមាន អាយុ ១៥ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យ បានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញ សេចក្តីសុខរបស់ខ្លួននៅលើកក្រោយៗទៀត។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានដែលជាប់ទាក់ទង