ភ្នំពេញ ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងសារនៅលើផេកហ្វេសបុកផ្លូវការ នាថ្ងៃសៅរ៍ទី២៥ កុម្ភៈនេះថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេច
តេជោ នាយករដ្ឋមន្ត្រី ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសប្ញស្សីកែវ ដែលមានប្រវែង៤៨៣ ម៉ែត្រទទឹង១៥,៨ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះទៅ ។
សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ អរគុណសន្តិភាព ៕