សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ បញ្ចប់​មុខ​តំណែង​លោក​ផ្កាយ២ ឈឿ​ន ប៊ុ​ន​ឆ​ន ពី​ប្រធាន​នាយករ​ដ្ឋា​ន​វិទ្យុទាក់ទង នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ បញ្ចប់​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ពី​ប្រធាន​នាយករ​ដ្ឋា​ន​វិទ្យុទាក់ទង នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ នេះ​បើ​តាម​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​៨ ខែ​កម្ភៈ ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ធ្លាប់​កាន់​មុខ​តំណែង​ជា​អធិការ​ស្រុក​កោះធំ ខេត្តកណ្ដាល ។ ក្រោយមក ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០២១ ។

យោង​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​អោយ​លោក​ឧត្តមសេនីយ៍ទោ ផា​ន់ សុផល ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង ។ យ៉ាងណា គេនៅមិន​ទាន់​ដឹង​ថា ឧត្តមសេនីយទោ ឈឿ​ន ប៊ុ​ន​ឆ​ន នឹង​ទៅ​កាន់​មុខ​តំណែង​អ្វី នៅឡើយ​ទេ ៕

ព័ត៌មានដែលជាប់ទាក់ទង