ខេត្តព្រះសីហនុ ៖(ពត៌មានបឋម) នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ មានរថយន្តមួយគ្រឿង ត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បណ្តាលឲ្យរថយន្តត្រូវឆេះខ្ទេចទាំងស្រុង ប៉ុន្តែភ្លាមៗនេះ នៅមិនទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះនោះទេ។
យ៉ាងណា ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចពាក់ព័ន្ធផ្លូវល្បឿនលឿន និងសមត្ថកិច្ច ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធី។
អគ្គិភ័យនេះ សមត្ថកិច្ចខេត្តព្រះសីហនុ នៅមិនទាន់មានរបាយការណ៍លម្អិតអំពីដើមហេតុនាំឲ្យកើតមានភ្លើងឆេះ រថយន្តខាងលើនេះ នៅឡើយទេ៕