តៃកុង​ត្រាក់ទ័រ​ម្នាក់​របួស​បែកក្បាល​សន្លប់​ធំ ខណៈ​​អ្នក​សារព័ត៌មាន​ត្បាញ​អាយ​មួយ​ក្រុម​ព្រួត​វា​យ

ខេត្តស្ទឹងត្រែង​៖ អ្នក​សារព័ត៌មាន​ត្បាញ​អាយ​មួយ​ក្រុម នាំ​គ្នា​ទៅ​ជំរិត​ទារ​លុយ​ពី​តៃកុង​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្នាក់​ធ្វើ​ឱ្យ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​ព្រួត​វា​.​យ​តៃកុង​ត្រាក់ទ័រ​រូប​នោះ​បែកក្បាល​សន្លប់​ធំ​តែ​ម្តង ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិសាស្ត្រ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៣​។
តាម​ការ​អោយ​ដឹង​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្លុក ស្រុក​សេ​សាន បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​អ្នក​សារព័ត៌មាន​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ គឹ​ម ដែន មិន​មាន​អង្គភាព​សារព័ត៌មាន​ច្បាស់លាស់ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន គា កាន់​គេហទំព័រ «​កូន​ខ្មែរ​ម្ចាស់​ប្រទេស​» បាន​នាំ​គ្នា​ទៅ​ជំរិត​ទារ​លុយ​ពី​តៃកុង​ត្រាក់ទ័រ​ម្នាក់​ដែល​កំពុង​រុញ​ភ្ជួរ​ដី​ដាំដំឡូង​ចំនួន​៤​លាន​រៀល​។ ក្រោយ​ពី​ទាមទារ​មិន​បាន និង​ប៉ះ​ពាក្យ​សម្តី ហើយ​ក៏​ប្រវា​.​យ​ប្រតប់​គ្នា​បន្តិចបន្តួច លុះ​មួយសន្ទុះ​ក្រោយមក អ្នក​សារព័ត៌​មាន​ទាំង​២​នាក់​នោះ​ក៏​លើក​គ្នីគ្នា​មក​ចាប់​តៃកុង​ត្រាក់ទ័រ ដោយ​យក​ក្រមា​ចងស្លាបសេក​ទៅ​ក្រោយ រួច​ព្រួត​វា​.​យ​នឹង​ព្រនង់​រហូត​សន្លប់​ធំ និង​បែកក្បាល​តែ​ម្តង​។

នគរបាល​ប៉ុស្តិ៍ អោយ​ដឹង​បន្ត​ថា​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សៀ រ៉ូ ប្រកប​របរ​បើកបរ​ត្រាក់ទ័រ មាន​ទីលំនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​រង​របួសធ្ងន់​ក្នុង​សកម្មភាព​ហិ​.​ង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​សាស្ត្រ​ឃុំ​ភ្លុក ស្ថិត​ក្នុងស្រុក​សេ​សាន​។ ទាក់ទិន​ករណី​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ការ​ដើរ​ជំរិត​ទារ​លុយ​ពី​អ្នក​បើក​ត្រាក់ទ័រ​រុញ​ភ្ជួរ​ដី​។

តាម​ការ​អោយ​ដឹង​បន្ថែម​ថា ក្រុម​សារព័ត៌មាន​ត្បាញ​អាយ​មួយ​ក្រុម​ខាងលើ​នោះ​អត់​មាន​អង្គភាព អត់​មាន​អ្នក​ស្គាល់​ទេ តែងតែ​ដើរ​បង្ក​ការ​អុកឡុក និង​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​គ្រឿងចក្រ ក្នុង​ចំនួន​ទឹកប្រាក់​រាប់​លាន​រៀល ដោយ​ប្រើប្រាស់​កលល្បិច​យកឈ្មោះ​ស្នងការ​រង និង​តួនាទី​ព្រះរាជអាជ្ញា ទៅ​គំ​រា​.​ម​កំហែង​ម្ចាស់​គ្រឿងចក្រ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែមេសា​នេះ មានឈ្មោះ គឺ​ម ដែន និង​ឈ្មោះ អ៊ុ​ន គា និង​បុគ្គល​មន្ត្រី​អង្គការ​ម្នាក់​ទៀត បាន​ទៅ​ជំរិត​ទារ​លុយ​ពី​ឈ្មោះ តុល ជា​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំនួន​៣០០​ដុល្លា​អា​មេ​រិ​ក​។

ចំណែក​លោក តុល បាន​ប្រាប់​​ថា ពួក​គេ​មាន​គ្នា​៣​នាក់​មក​ជំរិត​ទារ​លុយ​គាត់​ឆៅ​ៗ​តែ​ម្តង​។ គាត់​បន្ត​ថា ក្នុង​មួយ​ៗ​ថ្ងៃ គាត់​រក​ចំណូល​ស្ទើរ​មិន​បាន​១០០​ដុល្លារ​ផង តែ​ពួក​សារព័ត៌មាន​មួយ​ក្រុម​នោះ ទារ​ឡើង​រាប់រយ​រាប់​ពាន់ ឈឺចិត្ត​ណាស់​។ តែបើ​មិន​អោយ​ខ្លាច​មានរឿង ព្រោះ​ពួក​គេ​ថា ព្រះរាជអាជ្ញា មក​ដល់​ឥឡូវ​ហើយ ដូច្នេះ​មាន​តែ​ប្រឹងរក​លុយ​អោយ​ពួក​គេ​។
Picture

តាម​ប្រភព​ព័ត៌មាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​សារព័ត៌មាន​ត្បាញ​អាយ​ទាំងនោះ បន្ទាប់​ពី​ញ៉ាម​ជំរិត​ទារ​លុយ​គេ​បាន​បន្តបន្ទាប់ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៣​នេះ ក៏​បាន​ទៅ​ជំរិត​ទារ​លុយ​ពី​ម្ចាស់​ត្រាក់ទ័រ​ផ្សេង​ទៀត​ចំនួន​៤​លាន​រៀល ក្រោយ​ពី​ទាមទារ​ពុំ​បាន ក៏​ប៉ះ​ពាក្យ​សម្តី រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​តែ​ម្តង​។

បច្ចុប្បន្ន ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឃុំ​ភ្លុក ស្រុក​សេ​សាន​ហើយ និង​សម្រាក​ព្យាបាល​របួស​នៅផ្ទះ​របស់​ខ្លួន (​ជន​រង​គ្រោះ​) ផង​ដែរ​៕

ព័ត៌មានដែលជាប់ទាក់ទង