~នៅថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ បញ្ច:ស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង ៣០នាទី
ខេត្តកំពង់ស្ពឺ ~កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិត្រពាំងគង បានឃាត់ខ្លួនឈ្មោះ ឈឺន សុធិ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិថ្កូវ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានធ្វើសកម្ម ភាពយកលាមកមនុស្សច្រកដាក់ថង់គប់ត្រូវចំជញ្ជាំងផ្ទះបាយ របស់ឈ្មោះ សុខ សំបូរ ហៅសេង ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិជាមួយគ្នា កាលពីវេលាម៉ោង ១០ និង ២០នាទី នាថ្ងៃខែខាងលើ។
~កន្លងមកឈ្មោះ ឈិន សុធិ ធ្លាប់បានយកលាមកគប់ទៅលើផ្ទះរបស់ឈ្មោះ សុខ សំបូរ ចំនួន ៣លើក។
~ ករណីខាងលើបាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។