សូមបើកបរដោយស្មារតីប្រុងប្រយត្ន័ !! រថយន្តកុងតឺន័របុកម៉ូតូកិនអូសបណ្តាលអោយ យុវជនម្នាក់ស្លាប់ទាំងព្រឹក

ភ្នំពេញ​៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោច
អាធ័មខណៈជិះម៉ូតូតាមដងផ្លូវត្រូវបានរថយន្តកុងតឺន័របេីកបុកពីក្រោយកិនអូស​កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៧​ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្សារត្រពាំងថ្លឹង​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះឆាន់​ តុលា​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពត1A-9922 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3E-1254 ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿនហើយជ្រុលទៅបុកកិនអូសជនរងគ្រោប្រហែល២០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយកេីតហេតុប្រជាពលរដ្ឋចាប់តៃកុងឡានបង្កហេតុប្រគល់ជូនសមត្ថកិច្ចដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ព័ត៌មានដែលជាប់ទាក់ទង