នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣

 ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារគណបក្ស ជាមួយគណៈកម្មាធិការគណបក្សស្រុកកោះអណ្ដែត ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាលើកិច្ចការសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព លោកជំទាវ និន សាផុន ប្រធានក្រុមការងារក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត នៅការិយាល័យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះអណ្ដែត ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បាននាំយកនូវសម្ភារៈ ថវិកា ជូនដល់គ្រួសារក្រីក្ររួមមាន:
– កង់ ២ = ១៧០$
– ទូរស័ព្ទ១ = ១៦៥$
– ថវិកា = ២០០ ០០០៛
-មេភូមិ និងប្រជាពលរដ្ឋ = ៣០០ ០០០រៀល
-កងកម្លាំងអាវុធហត្ថ. = ១០០ ០០០រៀល
សរុបជាថវិកា ៦០០ ០០០រៀល និង៣៣៥$

ព័ត៌មានដែលជាប់ទាក់ទង