ប្រទះឃើញសាកសពដាក់ក្នុងវ៉ាលីសនៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំ កំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
នៅវេលាម៉ោង ៦ និង 00 នាទី ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2023 មានប្រជាពលរដ្ឋដែលជាអ្នកនេសាទ នៅតាមដងទន្លេបានប្រទះឃើញវ៉ាលីស ពណ៌ខ្មៅចំនួន ២នៅក្បែរមាត់ច្រាំងទន្លេសាបនិងបានរ៉ូតវ៉ាលីសដើម្បីមើលក៏ប្រទះឃើញសាកសពមនុស្សមាន ក្លិនស្អុយនិងមានស្គុតរុំមុខជិត ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ
យោងតាមការបំភ្លឺរបស់ឈ្មោះ ចាន់ មករា ភេតប្រុសអាយុ ២១ ឆ្នាំ ជាអ្នកនេសាទតាមដងទន្លេសាប បានបំភ្លឺថា នៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2023 វេលាម៉ោង ២០ ខ្លួននិងប្រពន្ធឈ្មោះ ប៉ន ចាន់ណាវី អាយុ ៣៣ ឆ្នាំ បានអុំទូកនេសាទត្រី តាមដងទន្លេសាប ក្បែរមាត់ច្រាងពីទីសខាងជើង ទៅខាងត្បូង ក្នុងពេលនោះខ្លួនបានប្រទះឃើញ វ៉ាលីស ចំនួន២ នៅខាងជើងផ្ទះរបស់ខ្លួនប្រវែង៣០០០ម៉ែត្រនៅមាត់ច្រាងមានកំប្លោកនិងព្រៃល្បះមានគម្លាតពីគ្នាប្រវែង 3ម៉ែត្រ ដោយមានការសង្ស័យខ្លួននិងប្រពន្ធ បានអុំទូកអែបច្រាំងហើយប្រពន្ធរបស់ខ្លួនបានទៅរ៉ូតវ៉ាលីស មើលបានឃើញក្នុងម៉ាលីសមានដូចជាស្បែកកង្កែបនិងពោះវៀនមាន់ ពេលនោះខ្លួនបានហៅប្រពន្ធអោយឡើងលើទូករួចចែវត្រលប់ទៅផ្ទះវិញ។
លុះដល់ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ ប្រពន្ធរបស់ខ្លួនឈ្មោះ ប៉នចាន់ណាវី ដោយមិនអស់ចិត្តនឹងឃើញវ៉ាលីស នៅក្បែរមាត់ច្រាងដដែលបានដើរចេញពីផ្ទះរបស់ខ្លួនដើម្បី រ៉ូតមើលវ៉ាលីស ពណ៌ខ្មៅធំនោះម្ដងទៀត បើកចំហក៏ប្រទះឃើញសាកសពមនុស្សដាក់ក្នុងវ៉ាលីស មានក្លិនស្អុយ និងមានស្កុតរុំមុខជិតនិងបានរូតវ៉ាលីស នៅក្បែរនោះមួយទៀតក៏បានឃើញសំលៀកបំពាក់ប្រឡាក់ឈាមនិងមានកញ្ចប់បារីម៉ាក chung hwa ពណ៌ក្រហមមួយកញ្ចប់ក្បែរចិញ្ចើមផ្លូវ បន្ទាប់ពីឃើញដូច្នោះខ្លួនបានទៅរាយការណ៍ប្រាប់លោកមេភូមិពាមល្វែកនិងប្រជាការពារភូមិតែម្ដង។
ក្រោយមកទៀតកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ផ្នែកអន្តោប្រវេសន៍ ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ។
តាមការពិនិត្យសាកសពបានបញ្ជាក់ឲ្យដឹងថា ស្លាប់ដោយការប៉ះទង្គិចផ្នែកក្បាលទម្ងន់ធ្ងរ ដោយអំពើឃាតកម្ម។
បច្ចុប្បន្នសាកសពបានយកទៅដម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យដើម្បីបន្តនីតិវិធី៕