ឯកឧត្ដម មីន ចាន់ធី ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
បានដឹកនាំក្រុមការងារ នាំយកនូវថវិកា មួយចំនួន មកប្រគល់ជូនដល់លោក ឆន ឆៃឌីន ដែលត្រូវជាសមាជិក នៃអង្គភាពសារព័ត៌មានអាស៊ានដេលី ដោយសារតែ លោក ឆន ឆៃឌីន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី11 ខែមិថុនា ឆ្នាំ2023
បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាលចំនួន០៤នាក់ នឹងខូចខាត Pass App(កង់បី) ស្ទើរទាំងស្រុង
ដោយបានឃើញអំពីទុក្ខលំបាករបស់បងប្អូនក្រុមការងារអ្នកសារព័ត៌មានយើង
ឯកឧត្តមប្រធាន មានចិត្តអាណិតអាសូរ
ក៏បានដឹកនាំក្រុមការងារនាំយកនូវថវិកាមួយចំនួនជួយដល់លោក ឆន ឆៃឌីន ដើម្បីសម្រួលដល់ការលំបាក របស់លោក ផងដែរ៕