ឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិខ្មែរ ករណីហឹង្សាវាយទៅលើបុរសជនជាតិវៀតណាមម្នាក់ រឿងជំពាក់មិនសង!!

ខេត្តកណ្តាល៖ ករណីហឹង្សានេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ ២០២៣វេលាម៉ោង៧និង៣០
នាទីព្រឹកនៅចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់
ស្រុកលើកដែក ខេត្តកណ្តាល ។

-ជនរងគ្រោះ៖ ០១នាក់
១-ឈ្មោះ ដូ យ៉ាំងវ៉ាងភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្ដាល។
-ជនសង្ស័យ៖ចំនួន០២នាក់
១-ឈ្មោះ អ៊ុយ លី ភេទ ប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២-ឈ្មោះសុខ ហួរ ភេទប្រុស អាយុ៥៩ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ កំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើក
ដែកខេត្តកណ្តាល។(ឃាត់ខ្លួន)
-វត្ថុតាងចាប់យក៖
១-ទូរស័ព្ទដៃ ម៉ាកSAMSUNGពណ៌ស្លាបកំផេនចំនួន០១គ្រឿង(ជារបស់ជន
រងគ្រោះ)
២-ទូរស័ព្ទដៃម៉ាកNO
KIAចុចពិលចំនួន០១គ្រឿង។(របស់ជនសង្ស័យ)
៣-ទូរស័ព្ទម៉ាក
SAMSUNG Galaxy A52s 5Gពណ៌ខ្មៅចំនួន០១គ្រឿង។(របស់ជនសង្ស័យ)
៤-ប្រាក់រៀលចំនួន
២០០០០រៀល។(របស់ជនសង្ស័យ)
៥-ប័ណ្ណបើកបរ កូបពីឈ្មោះអ៊ុយ លី។(របស់ជនសង្ស័យ)
៦-អត្តសញ្ញាណប័ណ្ណ កូបពីឈ្មោះអ៊ុយ លី។(របស់ជនសង្ស័យ)
៧-កាបូបដៃពណ៌ស្លាទុំចំនួន០១។(របស់ជនសង្ស័យ)
+សភាពនៃរឿងហេតុ៖
ហេតុដំបូងនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣វេលាម៉ោង៧និង០០នាទីជនរងគ្រោះបានចេញពីផ្ទះទៅហូបកាហ្វេនៅបេន១៥ភូមិកំពង់ចម្លង ពេលជិះមក
ដល់ចំណុចលើផ្លូវបេតុងខាងជើងផ្ទះតូបកា
ហ្វេបាដាវ ស្រាប់តែតែឈ្មោះហួរ បានហៅម៉ូតូជនរងគ្រោះឈប់ រួចជនរងគ្រោះក៏ឈប់ បានសួរនាំរឿងជំពាក់លុយគាត់ថា “ឯងគិតម៉េចរឿងជំពាក់លុយហ្នឹងដល់ថ្ងៃហើយម៉េចមិនសង” ។ រួចជនរងគ្រោះ
និយាយតបថា”ខ្ញុំបានសុំបងរិត PM ហើយ សុំគាត់ពីរបីថ្ងៃទៀតទើបមានលុយសងបងរិតមានតេទូរស័ព្ទប្រាប់បងឯងអត់” និយាយរួចឈ្មោះហួរ បាននិយាយតបមកវិញជាច្រើន ហើយបានទាញទូរស័ព្ទជនរងគ្រោះពីហោប៉ៅយកបោកលើផ្លូវបេតុងបណ្តាលឲ្យបែកខ្ទេចតែម្តង។ បន្ទាប់មកឈ្មោះ លី និង ឈ្មោះ ហួរ បានហៅជនរងគ្រោះអោយជិះម៉ូតូមកកន្លែងកងរាជអាវុធហត្ថស្រុកជាមួយគ្នាដើម្បីដោះ
ស្រាយ ពេលជិះមកដល់កន្លែងPMមិនមានកម្លាំងនៅទេគឺកម្លាំងចេញ P អស់
ក៏ឈប់ក្នុងបរិវេណកន្លែងPM រួចជនរង
គ្រោះបាននិយាយទៅឈ្មោះ ហួរ ថា ម៉េចបងឯងធ្វើអញ្ចឹងចាំបាច់យកទូរស័ព្ទខ្ញុំបោកចោលអញ្ចឹង មានរឿងអីបងឯងប្រាប់PM
អោយទៅចាប់ខ្ញុំទៅ ពេលនោះឈ្មោះ លី បានតបថា៖ បោកអញ្ចឹងសំណាងហែងហើយ វៃទាំងឯងទៀតបានសម ជន
រងគ្រោះតបថា បងឯងចង់វៃៗទៅ ពេល
នោះឈ្មោះ លី បានយកទូរស័ព្ទដៃវ៉ៃ
មកលើផ្ទៃមុខជនរងគ្រោះបុកចំភ្នែកខាងស្តាំ ហើយជនរងគ្រោះនិយាយថា “ម៉េចបងឯងវៃខ្ញុំអញ្ចឹង ខ្ញុំឈឺ បានយកដៃខ្ទប់ភ្នែក ហើយក្រោកឈរ ស្រាប់តែឈ្មោះហួរ បានចាប់ទាញជនរងគ្រោះអោយអង្គុយវិញ ហើយឈ្មោះលី បានយកទូរ
ស័ព្ទមកបុកភ្នែកជនរងគ្រោះម្តងទៀត បានបន្តិចឈ្មោះរិត PM បានមកដល់កន្លែង ហើយសម្របសម្រួលតែជនរងគ្រោះមិនព្រមក៏មកដាក់ពាក្យបណ្តឹងនៅអធិ
ការដ្ឋាននគរបាលស្រុកតែម្តង។ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកទន្លាប់ចុះទៅនាំខ្លួនជនសង្ស័យទាំង០២នាក់មកអធិការដ្ឋាននគរបាល
ស្រុកដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័ទាំង០២បានសារភាពថា៖ ខ្លួនពិតជាបានប្រព្រិត្តហិង្សា និងបោកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០២ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង